A ធ្វើល្អមួយសំពៅធ្វើខុសមួយទៅរលាយសូន្យ ~ គ្រូបង្រៀនវិទ្យាល័យ

Pages

ថ្នាក់ទី១៣

Saturday, January 2, 2021

ធ្វើល្អមួយសំពៅធ្វើខុសមួយទៅរលាយសូន្យ

លោកគ្រូបង្រៀនម្នាក់បានសរសេរលេខបូកលើក្តាខៀន។ គាត់សរសេរលេខបូកជាច្រើន។ លេខទី១ ដែលគាត់សរសេរមានចម្លើយខុសហើយលេខផ្សេងៗទៀតគាត់សរសេរត្រូវទាំងអស់។ ភ្លាមនោះកូនសិស្សក្នុងថ្នាក់ក៏នាំគ្នាសើចហើយនិយាយទៅកាន់លោកគ្រូថា លោកគ្រូធ្វើខុសហើយលេខទី១។ បន្ទាប់មកលោកគ្រូក៏ពន្យល់ទៅកាន់កូនសិស្សទាំងនោះថា នេះហើយក៏ជាអ្វីដែល កើតឡើងក្នុងសង្គមយើងសព្វថ្ងៃ។ មនុស្សម្នាក់ធ្វើរឿងល្អៗជាច្រើនតែគេមើលមិនឃើញពីចំនុចល្អនោះទេ។ ប៉ុន្តែនៅពេលដែលមនុស្សម្នាក់នោះធ្វើឱ្យមានកំហុសមួយ គ្រប់គ្នាក៏ចាប់អារម្មណ៍ហើយស្តីបន្ទោស លើកំហុសដែលកើតឡើងនោះ។

0 comments:

Post a Comment