Wednesday, July 1, 2020
Sunday, June 28, 2020
Thursday, June 25, 2020
Tuesday, June 23, 2020
Saturday, March 7, 2020
វិធីការពារជំងឺកូរូណាក្លែងក្លាយដែលអ្នកមិនគួរជឿ

ចុះផ្សាយក្នុងសារពត៌មាន BBC ខ្ទឹមមិនអាចកំចាត់ ឬការពារមេរោក កូរូណា បាននោះទេ។ មានសារជាច្រើនបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលសារមិនពិតទាំងនេះ នឹងធ្វើអោយមនុស្សឆាប់ជឿ និងអនុវត្តតាម ដែលជាហេតុនាំអោយជំងឺកាន់តែរីកសាយភាយកាន់តែធ្ងន់ធ្ងរឡើង។
សារព័ត៌មាន CNN ចេញ វីដេអូ មួយថាតើមេរោគរីកសាយភាពដោយរបៀបណា។ ប្រភពផ្សព្វផ្សាយមួយចំនួនបានបដិសេធចោលសារទាំងនោះព្រោះវាមិនបានឆ្លុះបញ្ជាំងពី ស្ថាប័នរបស់ពួកគេ ជាក់ស្តែង អង្គាការ យូនីសេហ្វកម្ពុជា បានសរសេរនៅលើ ធ្វីតធឺរបស់គេដោយមិនទទួលខុសត្រូវលើសារមួយចំនួនដែលត្រូវបានគេចែករំលានជាច្រើនដង។
Friday, March 6, 2020
Sunday, March 1, 2020
តើអ្នកជាប្រភេទក្រុមអ្នកចូលចិត្តការផ្សងព្រេងឬទេ?
6:50 PM
No comments
អ្នកស្រីបានបកស្រាយថាតើក្រុមណាគួរៀបការជាមួយក្រុមណាទើបជិវិតមានក្តីសុខ។
អ្នកមានប្រភេទចូលចិត្តការផ្សងព្រេង ពួកគេចូលចិត្តសេរីភាព មិនចូលចិត្តការដាក់វិន័យ មិនចូលចិត្តជជែករឿងលុយកាក ជាមនុស្សចូលចិត្តសាកអ្វីដែលថ្មី ហើយប្លែក(អ្នកស្រីលើកឡើងពីទីកន្លែង ដៃគូស្នេហា ការងារ...)។
អ្នកមានចរិក ផ្សងព្រេងមិនចូលចិត្ត ភាពយឺតយ៉ាវ ត្រុកៗ ហើយអ្នកប្រភេទនេះ ច្រើនមានការខឹងក្រោធព្រោះអ្នកដទៃធ្វើអ្វីមួយមិនដូចបំណងរបសខ្លួន។ អ្នកមានចរិតផ្សងព្រេង មិនចូលចិត្តអ្វីដែលសាំញាំដដែលៗ ដែលធ្វើអោយគេឆាប់ធុញ។
អ្នកស្រីបានលើកឧទាហណ៍របស់លោកប្រធានាធិបតីអាមេរិក John F. Kennedy “You could do anything to him—steal his wallet, insult him, argue with him—but to bore him was unpardonable.”
អ្នកមានចរិតផ្សងព្រេង មិនចូលចិត្តមើលទូរទស្សន៍។ ពួកគេមិនចូលចិត្តផ្តោតលើអ្វីយូពេកនោះទេ លុះត្រាតែរឿងនោះវាសំខាន់ណាស់សម្រាប់ពួកគេ។ ពួកគេចូលចិត្ត ពន្យាការងារបស់ពួកគេ ព្រោះ ក្រុមប្រភេទនេះចូលចិត្តធ្វើអ្វីពីនេះពីនោះ រឿងដែលគេចាប់អារម្មណ៍ តែមិនមែនការងារដែលមាន deadline នោះទេ។ (មិនបាច់ឆ្ងល់ទេ កិច្ចការសាលានៅគរមិនធ្វើបែរជាយកពេលមកអានសៀវភៅ ហើយសរសេរយ៉ាងច្រើនលើហ្វេសប៊ុក)
អ្នកផ្សងព្រេង ជាប្រភេទមនុស្ស មានគំនិតច្នៃប្រឌិត ឆ្លាត ចង់ចេះចង់ដឹងអ្វីដែលថ្មី ហើយជាមនុស្សឯករាជ្យ។
អ្នកចូលចិត្តផ្សងព្រេង ប្រសិនបើគេញៀននឹងអ្វីមួយច្បាស់ជាវក់និងវាដកចិត្តមិនបាន ឧទាហណ៍ ញៀនស្រី ស្រា ឬល្បែង។
តាមការស្រាវជ្រាវ អ្នកផ្សងព្រេង បើរៀបការជាមួយអ្នកផ្សងព្រេង ជីវិតអាចនិងសប្បាយ។ ប៉ុន្តែអ្នកស្រីបានផ្តល់យោបល់ថា ជាមួយក្រុមប្រភេទអ្នកមានចរិតផ្សងព្រេង កុំងាយលង់នឹងស្រលាញ់ពេកព្រោះក្រុមនេះងាយនឹងការបែកចិត្ត។ ពួកគេឆាប់ ឆ្អែតឆ្អន់ជាមួយអ្វីដែលចាស់ៗដដែលៗ ហើយទៅរកអ្វីដែលថ្មី។
ប៉ុន្តែប្រសិនបើក្រុមនេះអាចរកបានដៃគូស្នេហាដែលស្មោះត្រង់ និងដាក់ចិត្តដាក់កាយរួមរស់ជាមួយគ្នា ជីវិតរបស់ពួកគេ និងសប្បាយរីករាយ និងជោគជ័យ។
បញ្ជាក់៖ ខ្ញុំលើកយកតែចំនុចរបស់ប្រភេទអ្នកផ្សងព្រេងព្រោះខ្ញុំគិតថាខ្លួនឯងចូលក្នុងប្រភេទនេះ។ ចំពោះចំនុចផ្សេងទៀត សូមធ្វើការអានសៀវភៅរបស់អ្នកស្រីដែលអាចដោនឡតបានតាមអ៊ីនធឺណែត។
ប្រភព៖ Helen Fisher(2009): Why Him? Why Her?
រូបភាព៖ ថ្ងៃលិចថតម្សិលមិញ។
ក្រាំងរលួស ស្រុកកំណើត
២៥ មករា ២០២០
Subscribe to:
Posts (Atom)