A June 2019 ~ គ្រូបង្រៀនវិទ្យាល័យ

Pages

ថ្នាក់ទី១៣

Sunday, June 30, 2019

វិធីរៀនអង់គ្លេសទាំង ៣ ចំណុច ដើម្បីឱ្យឆាប់ចេះ និងក្លាយជាសិស្សពូកែឆាប់រហ័ស

អង់គ្លេស ជាភាសាមួយដែលកំពុងពេញនិយមប្រទេសកម្ពុជា និងនៅលើពិភពលោក។ សម្រាប់អ្នកខ្លះ ការរៀនភាសាអង់គ្លេស គឺជារឿងងាយស្រួលបំផុត រីឯអ្នកខ្លះវិញ​គឺជារឿងដែលពិបាកខ្លាំង។ ដូចនេះ ចូរអានគន្លឹះក្នុងការរៀនភាសាអង់គ្លេសឆាប់ចេះ និងអាចប្រើប្រាស់បានមានដូចខាងក្រោម៖
១) ចំណាំពាក្យថ្មីៗជារៀងរាល់ថ្ងៃ (ពង្រឹងការសរសេរ និងចេះចាំពាក្យ)
នេះជាគន្លឹះសំខាន់ក្នុងការសិក្សាពាក្យថ្មីៗជាមួយនឹងសៀវភៅ ឬទូរសព្ទ័ដៃ នៅគ្រប់ទីកន្លែង ទាំងនៅសាលា, ផ្ទះ និងនៅតាមពីសាធារណ។ នៅពេលកត់ត្រារួចអ្នកត្រូវ នៅពេលទំនេរអ្នកត្រូវហ្វឹកហាក់ការសរសេរ និងរំលឹកពាក្យទាំងនោះ ដើម្បីកុំឲ្យភ្លេច។ 
២) កត់ពាក្យ បិទនៅលើជញ្ជាំងនៅផ្ទះវិធី (ពង្រឹងការសរសេរ និងចេះពាក្យ)
វិធីនេះអាចជួយអ្នកចេះពាក្យអង់គ្លេសយ៉ាងឆាប់រហ័ស ដោយគ្រាន់តែសរសេរពាក្យនៅលើក្រដាស រួចបិទនៅលើវត្ថុជុំវិញផ្ទះ គ្រប់ពេលដែលអ្នកធ្វើអ្វី ឬទៅណាមកណា អ្នកតែងតែឃើញពាក្យទាំងនោះគ្រប់ពេលវេលា។


សិក្សាភាសាអង់គ្លេសបកប្រែកាសែតងាយៗ

៥ ជំហ៊ានក្លាយជាមហាសេដ្ឋី, បទពិសោធន៍ ៥ឆ្នាំ របស់លោក ហ្គ្រេន


បន្ទាប់ពីរៀនចប់ពីសាកលវិទ្យាល័យ Chicago, លោក ហ្រ្គេន គ្នានការងារធ្វើនោះទេ ហើយរស់នៅជាមួយឪពុកម្តាយរបស់គាត់ មិនតែប៉ុន្តែនៅក្នុង ធនាគាររបស់គាត់មានលុយត្រឹមតែ ២.២៦ ដុល្លាទេ។
លោក ហ្គ្រេន ដែលមានអាយុ៣១ បានប្រាប់សារព័ត៌មាន CNBC ថា គាត់មិនចង់ក្រដូចមុនទៀតនោះទេ។ ខ្ញុំបានចងចាំនូវទឹកលុយត្រឹមតែ ២.២៦ ដុល្លានេះ ជាការលើកទឹកចិត្តដើម្បី សម្រេចក្តីស្រម៉ៃរបស់ខ្ញុំថានឹងត្រូវតែរកលុយអោយបាន ១លាន ដុល្លា ក្នុងរយៈពេល ៥ឆ្នាំ។
គាត់​បានចាប់អាជីពជាអ្នកលក់តាមអ៊ីនធឺណែត ដែលផ្តល់ប្រាក់ខែអោយគាត់ ៥០០០០ ដុល្លា ក្នុងមួយឆ្នាំ ប៉ុន្តែគាត់គិតថា ប្រាក់ខែនេះមិនគ្រប់គ្រាន់សម្រាប់គាត់នោះទេ។
លោកហ្គ្រេន ក៏បានបង្កើត មុខរបជាអ្នក បង្កើត វែតសាយ ដោយក្នុងមួយវែតសាយគាត់លក់តម្លៃ ៣០០ដុល្លា ក្រោយមកក៏លក់ក្នុងតម្លៃ ៥០០០ ដុល្លា។
ក្នុងរយៈពេលមួយឆ្នាំ គាត់បានលក់គម្រោងរបស់គាត់បានទឹកប្រាក់ ១០០០០០ដុល្លា ប៉ុន្តែក្រោយមកក៏សម្រេចឈប់ធ្វើមុខរបស់នេះ ដើម្បីធ្វើជាអ្នកផ្តលើប្រឹក្សា ផ្នែកជំនួញវិញ។ ៥ឆ្នាំ គិតចាប់តាំងពីពេលដែលគាត់មានលុយត្រឹមតែ ២.៦ដុល្លា មកដល់ពេលនេះ លុយរបស់លោក ហ្គ្រេន បានកើនឡើងចំនួន ៧ខ្ទង់។
លោក ហ្គ្រេន បានផ្តល់ នូវជំហ៊ាន ៥ ដែលធ្វើអោយលោករកលុយបាន ១លាន ដុល្លា ក្នុងរយៈពេល ៥ឆ្នាំ៖
១. ត្រូវហ៊ានសុំឡើង​​ប្រាក់ខែ​
        មានមនុស្សជាច្រើនមិនហ៊ានសុំឡើងប្រាក់ខែនោះ បើទោះបីជាគេជាបុគ្គលឹកដែលមានស្នាដៃក៏ដោយ។ ប៉ុន្តែអ្នកត្រូវតែក្លាហាន និងធ្វើការបង្ហាញស្នាដៃ និងសមិទ្ធិផលរបស់អ្នកទៅថៅកែរបស់អ្នក។
២.​សន្សំលុយ បន្ទាប់មក យកវាទៅវិនិយោគ
ដើម្បីបង្កើតលុយអ្នកត្រូវតែ យកលុយទៅធ្វើជាដើមទុក។ ការវិនិយោគគឺជា វិធីដ៏ល្អមួយដើម្បីក្លាយជាអ្នកមាន។ ក្នុងរយៈពេល ៥ឆ្នាំ នេះ លោក ហ្គ្រេន តែងតែ សន្សំលុយ ៥០% នៃចំណូលរបស់គាត់។ ការវិនិយោគគឺជា វិធីរកលុយ ដោយស្វ័យប្រវត្ត អ្នកមិនចាំបាច់ទៅធ្វើការអោយគេនោះទេ។
៣. បង្កើតប្រភពចំណូលអោយបានច្រើន
          ក្រៅពីការសន្សំ អ្នកអាចរកការងារក្រៅម៉ោង​ដូចជា ការបង្កើត វែបសាយ ឬ ការផ្សេងៗទៀតដែលងាយស្រួល ដូចជាការធ្វើការតាមអ៊ីនធឺណែតជាដើម។


រៀនអង់គ្លេស  រៀនអង់គ្លេសតាម BBC


៤.​ វិនិយោគលើអ្វីដែលអ្នកដឹង
          មនុស្សជាច្រើនតែងតែចង់វិនិយោគ ប៉ុន្តែពួកគេមិនបានសិក្សាលើការវិនិយោគនោះទេ ខ្លះទៀតមិនទាំងដឹងថាវិនិយោគទៅអ្វីផង។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិនមានជំនាញលើអ្វីដែលអ្នកកំពុងវិនិយោគនោះទេ អ្នកមិនគួរប្រថុយវិនិយោគនោះទេ។
៥.      ពិនិត្យចំណូលរបស់អ្នក
          ខ្ញុំតែងតែក្រោកពីដេកពីព្រឹក ហើយចូលមើល ចំណូលរបស់ខ្ញុំជារៀងរាល់ព្រឹក។ គាត់តែងតែប្រើកម្មវិធី Mint.com ដើម្បីពិនិត្យមើលពីចំណូលរបស់គាត់ ថាក្នុងមួយថ្ងៃគាត់មានចំណូលប៉ុន្មាន។